គ្រឿងផ្សំ
- សាច់មាន់ (ហាន់ជាដុំៗធំល្មម)
- ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)
- ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
- ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)
- ទឹក ១លីត្រ
- ម្សៅស៊ុប ២០ក្រាម
- ប៊ីចេង កន្លះស្លាបព្រាបាយ
- ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
- ទឹកត្រី ៣០មីលីលីត្រ
- ស្ករ កន្លះស្លាបព្រាបាយ
- ម្រេចខ្ចី ៣០ក្រាម (គ្រាប់)
- ប្រេងស្វាយចន្ទី ៣០មីលីលីត្រ
- ប្រេងឆា
- ពពុះសណ្តែកបំពង
- បន្លែ (ផ្សិត ត្រកួន ស្ពៃ ....)
- នំបញ្ចុក
របៀបធ្វើ
- ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។
- ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។
- ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច៕
Tags:
ស៊ុប