ឆាពោះជ្រូក


 

គ្រឿងផ្សំ

  • ពោះជ្រូក ៧ខាំ
  • ខ្ទឹមស ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃ ៤០ក្រាម (ហាន់ល្អិតៗ)
  • ប្រេងឆា
  • ប៊ីចេង
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកម្ទេស ២ស្លាបព្រាបាយ
  • ទឹកម្ទេសខ្មៅ ២ស្លាបព្រាបាយ
  • ម្រេចទុំ ១០ក្រាម (មូល)
  • ទឹក ៥០មីលីលីត្រ
  • ម្ទេសផ្អែម ៥០ក្រាម (ហាន់ធំៗ)


របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់ពោះជ្រូកស្ងោ ប្រហែល៥នាទី រួចស្រង់ចេញ ហាន់វែងៗល្មម។
  • ដាំខ្ទះដាក់ប្រេងឆាអោយក្តៅ សឹមដាក់ខ្ទឹមស ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃចូលឆាអោយប្រែពណ៌បន្ទិច សឹមដាក់ ប៊ីចេង ស្ករ ម្សៅផ្សំរសជាតិ ទឹកត្រី ទឹកម្ទេស ទឹកម្ទេសខ្មៅ និងម្រេចចូលឆាច្របល់គ្នាអោយសព្វល្អ។
  • បន្ទាប់មកដាក់ពោះជ្រូកឆាអោយសព្វល្អ សឹមដាក់ទឹកចូលកូអោយសព្វ ទុកអោយពុះសឹមដាក់ម្ទេសចូលកូអោយសព្វ រួចទុកអោយពុះប្រហែល៣០នាទីទៀតជាការស្រេច៕

Post a Comment

Previous Post Next Post