ស៊ុបមី



គ្រឿងផ្សំ

  • ឆៃប៉ូវប្រៃ ៧ចំនិត តូចៗ
  • បង្កាគ្រៀម ១ខាំកន្លះ
  • ស្ករត្នោត ១ខាំ
  • អំបិល ៣ស្លាបព្រាបាយ
  • ទឹកត្រី ៥ស្លាបព្រាបាយ
  • ម្សៅស៊ុប ៥ស្លាបព្រាបាយ
  • ប្រហិតសាច់គោ ១គីឡូក្រាម
  • ឆ្អឹងមាន់ ៣
  • ឆ្អឹងជ្រូក ២គីឡូ
  • ខ្ទឹមបារាំង ២ដុំ
  • ខ្ទឹមស ២ដុំ
  • យីហឺគ្រៀម ៤ចំនិត
  • ការ៉ុត ២ដុំ (កាត់ជាដុំវែងៗ)
  • បង្គារស្រស់ ១គីឡូក្រាម
  • សាច់ជ្រូក ៣គីឡូ (សាច់ស្មា ថ្លើម ប៉េះដូង)
@ របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់ឆ្អឹង ស្រុះប្រហែល ៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។
  2. ដាក់ទឹកក្នុងឆ្នាំងប្រហែល ៨លីត្រ រួចដាំអោយពុះ សឹមដាក់ឆ្អឹងចូល។
  3. អាំងខ្ទឹមបារាំង ខ្ទឹមស យីហឺអោយទន់ប្រហែល៧នាទី រូចដាក់ចូលក្នុងឆ្នាំងស៊ុប (ដាក់ទាំងមូល) ដាក់ស្ករ អំបិល ទឹកត្រី បង្គាគ្រៀម ឆៃប៉ូវ និងម្សៅស៊ុបចូលកូអោយសព្វ រំងាស់ ៧០នាទី។
  4. ចិញ្រ្ចាំបង្គា ៥ខាំ និងសាច់ជ្រូក៥ខាំអោយម៉ត់ (កុំអោយម៉ត់ពេក)។ រួចដាំទឹកអោយពុះ ដាក់ស្ករបន្តិច អំបិលបន្តិ ស្រុះប្រហែល ១ទៅ២នាទី រួចចាក់ទឹកចោល ទុកតែសាច់។
  5. នៅពេលទឹកស៊ុបរំងាស់បានប្រហែល ៤០នាទី យើងដួសពពុះចោលអោយអស់ ហើយមិនចាំបាច់គ្រប់គំរបឆ្នាំងទេ រួចដាក់ការ៉ុត និងសាច់ជ្រូកចូល។
  6. ១០នាទីក្រោយ ស្រង់ឆ្អឹងមាន់ចោល និងស្រង់សាច់ទុកអោយត្រជាក់។ ដាក់ប្រហិតចូល ប្រហែលជា ១០នាទី យើងអាចញុំាំបានហើយ។
  7. ហាន់ជី ស្លឹកខ្ទឹម ក្រូច តូចៗ ហាន់សាច់ជាបន្ទះស្តើងៗ។ ដាំទឹកអោយពុះ ដាក់មីស្រុះ (សុំរាប់ញុំាំម្តង) ប្រហែល ៣០វិនាទី រួចស្រង់ដាក់ចានសម្រាប់ទទូលទាន ដាក់សណ្តែកបណ្តុះបន្តិច ដាក់សាច់ហាន់ សាច់ចិញ្រ្ចាំ និងបង្គាស្រុះចូល ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងចូល ដូសទឹកស៊ុបដាក់ពីលើជាការស្រេច៕

Post a Comment

Previous Post Next Post