ក្រូចបំពងទឹកត្រីពិសេស


 

គ្រឿងផ្សំ

  • ក្រូច ៤ក្បាល
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាកាហ្វេ
  • ម្សៅគ្រឿងទេស៥រសជាតិ ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ប្រេងស្វាយចន្ទី ១ស្លាបព្រាបាយ
  • ប្រេងឆា
  • ប៊ឺ ២០ក្រាម
  • ខ្ទឹមសចិញ្រ្ចាំ
  • ម្ទេស ហាន់ល្អិតៗ
  • ទឹកត្រី ២០មីលីលីត្រ
  • ស្ករ ២០ក្រាម
  • ទឹកខ្មះ ១៥មីលីលីត្រ


របៀបធ្វើ

  • យកក្រូចទៅប្រលាក់ជាមួយ ម្សៅផ្សំរសជាតិ ម្សៅគ្រឿងទេស៥រសជាតិ ប្រេងខ្យង និងប្រេងស្វាយចន្ទីអោយសព្វល្អ រួចផ្អាប់ទុក៣០នាទី។
  • ដាំប្រេងឆាអោយក្តៅ រួចដាក់ក្រូចចូល បំពងអោយឆ្អឹនល្អ (ឧស្សាហ៍ប្រែចុះប្រែឡើង កុំអោយខ្លោច) រួចស្រង់ចេញ។
  • ដាំខ្ទះដាក់ប៊ឺចូលទុកអោយរលាយ រួចដាក់ខ្ទឹមស និងម្ទេសចូលឆាអោយប្រែពណ៌សឹមដាក់ក្រូចចូលឆាអោយសព្វ រួចដាក់ទឹកត្រី ស្ករ និងទឹកខ្មះចូលឆាអោយសព្វល្អជាការស្រេច៕

Post a Comment

Previous Post Next Post