គ្រឿងផ្សំ៖
-ត្រីឆ្លាំងឬអន្តែង ១គីឡូ -សាច់ជ្រូក ៣ខាំ -ស្លឹកម្រុម ១ដុំ -អង្ករលីង កន្លះចានចង្កឹះ -ប្រហុក ១ស្លាបព្រាបាយ -ទឹកត្រី ២ស្លាបព្រាបាយ -ស្ករត្នោត ១ស្លាបព្រាបាយ -ម្សៅស៊ុប ១ស្លាបព្រាបាយ -ខ្លាញ់ ២ស្លាបព្រាបាយ -គ្រឿងបុករួច(គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស)។
វិធីធ្វើ៖
១.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។
២.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ប្រហុក និងគ្រឿង ឆាឲ្យឈ្ងុយ ទើបដាក់ត្រី និងសាច់ជ្រូក អង្ករលីងទឹកត្រី ស្ករត្នោត ម្សៅស៊ុប ឆាឲ្យអោយទន់បន្លែ សឹមដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុមជាការស្រេច៕
Tags:
ប្រភេទសម្លទឹក