សម្រាប់មុខម្ហូបនេះមានគ្រឿងផ្សំដូចជា ពងត្រី កូនត្រី ឬត្រីរ៉ស់ក៏បាន ត្រកួន ម្អម ខ្ទឹមស ម្ទេស ម្ជូរអម្ពិលទុំ ប្រហុក អំបិល ស្ករស និងម្សៅស៊ុប។
របៀបធ្វើគឺមុនដំបូងត្រូវដំាទឹកឱ្យពុះហើយបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។ នៅពេលដែលសម្រលពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សុំជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនដាក់ចូលតាមចំណូលចិត្ត។ បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំ អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាបប្រៃតាមការគួរ។ នៅពេលដែលរសជាតិសម្លរឆ្ងាញ់ល្មមហើយ សុំបង់ត្រកួនចូលរួចទុកមួយរំពុះទៀត។ ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រានជាការស្រេច៕
Tags:
ប្រភេទសម្លទឹក