សម្លកកូរ


គ្រឿងផ្សំ ៖
ឆ្អឹងជំនីជ្រូក ឬសាច់មាន់
ល្ហុង ល្ពៅ ចេកខ្ចី
ត្រប់ពុតញង ត្រប់វែង
ស្លឹកម្រុំ ស្លឹកបាស ឬស្លឹកអង្គាដី
គល់ស្លឹកគ្រី រំដេង រមៀត សំបក ឬស្លឹកក្រូចសើច
ខ្ទឹមស អំបិល ប្រហុក ទឹកត្រី ស្ករ ប៊ីចេង អង្ករលីងបុកឲ្យម៉ដ្ឋ។
វិធីធ្វើ៖
ឆ្អឹងជំនីជ្រូក ឬសាច់មាន់កាប់ជាដុំតូចៗល្មមទុកប្រើការ។
គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស បុកចូលគ្នាឲ្យម៉ដ្ឋ។

ប្រហុកយកមកចិញ្ច្រាំឲ្យម៉ដ្ឋ។ យកឆ្នាំងដាក់លើចង្រ្កាន រួចដាក់ខ្លាញ់ ឬប្រេងឆាទុកឲ្យក្តៅ ទើបដាក់ប្រហុក និងគ្រឿងចូល រួចកូររហូតមានក្លិនឈ្ងុយ បង់សាច់ចូលរួចកូរជាមួយគ្រឿងឲ្យសព្វ ចាក់ទឹកបន្តិចរំងាស់ឲ្យជិតផុយ ទើបដាក់បន្លែគ្រប់មុខចូលកូរឲ្យសព្វ ថែមទឹក រួចដាក់អង្ករលីងចូល រំងាស់ឲ្យផុយបន្លែ ទើបចាក់ទឹកត្រី អំបិល ស្ករ ម៉្សៅស៊ុប ភ្លក់មើលឲ្យល្មម រួចបង់ស្លឹកម្រុំ អង្គាដី ឬស្លឹកបាសចូល ទុកប្រហែល ១ ឬ ២ នាទីជាការស្រេច៕ 




Post a Comment

Previous Post Next Post