របៀប​ធ្វើ​ត្រី​បឹង​កញ្ឆែត

 


៙ គ្រឿងផ្សំ :

១– ត្រីផ្ទួកធំ១ បំពង​ឲ្យ​ស្រួយ ។
២– ត្រី​ផ្លួក​តូច ដាក់​ស្ងោរ ដាក់អំបិល១ចិប ពេល​ឆ្អិន​ហើយ​បេះ​វា​រួច​បុក ។
៣– បន្លែ កញ្ឆែត ស្ពៃបូកគោ
៤– គ្រឿង​គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូច រមៀត ខ្ទឹមស បុក​ម៉ដ្ឋ ។
៥– សណ្ដែកដី ដាក់​ក៏​បាន​អត់​ក៏​បាន ។
៦– ម្ទេស​ក្រៀម ចិញ្ច្រាំ​ម៉ត់ ។
៧– ខ្ទឹមក្រហម ហាន់​ស្ដើងៗ ឬ​បុក​ម៉ត់ ។
៨– កាពិ ។
៩– ខ្ទិះដូង ។
១០– ទឹក​អំពិល​ទុំ ២ ទៅ ៣ ស្លាបព្រា
១១– ស្ករស អំបិល ប៊ីចេង ទឹកត្រី ស្ករត្នោត និង​ម្សៅ​ស៊ុប​ខ្នរ ។

៙ វិធី​ធ្វើ ៖

១- ដាក់​ប្រេង​ឆា​ចូល​ខ្ទះ​ឲ្យ​ក្ដៅ​ខ្លាំង​ចាំ​ដាក់​ត្រី ត្រី​វះ​វា​ផង ឲ្យ​ឆ្អិន​ដល់​ក្នុង បំពង​ប្រហែល​១៥នាទី ទុក​ដោយ​ឡែក​សិន ។
២- ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ ដាក់​ម្ទេស​ចិញ្ច្រាំ​ចូល ខ្ទឹមក្រហម គ្រឿង​បុក កាពិ ហើយ​ខ្ទិះដូង ឲ្យ​ពុះ​តិច ដាក់​ទឹក​ត្រី ស្ករត្នោត ម្សៅសុ៑បខ្នរ១ស្លាបព្រា ដាក់​ត្រី​បុក​ចូល កូរ​ឲ្យ​សព្វ ថែម​ខ្ទិះដូង​កន្លះ​កូន​ចាន​ទៀត ដាក់​ទឹក​អំពិល​ទុំ ហើយ​ភ្លក់​មើល​ត្រូវ​តាម​ចំណូល​ចិត្ត ពុះ​​លើក​ចុះ ។
៣- រៀប​ស្ពៃ និង​កញ្ឆែត​លើ​ចាន ហើយ​ដាក់​ត្រី ស្រោច​ទឹក​គ្រឿង​លើ​ត្រី រោយ​សណ្ដែក​ដី​ពី​លើ ដាក់​ភ្លើង​កម្ដៅ​ពី​ក្រោម​ឲ្យ​ក្ដៅ​ពុះ​តិចៗ ឲ្យ​ឆ្អិន​កញ្ឆែត​តិចៗ ទើប​កាន់តែ​ឆ្ងាញ់ ៕


Post a Comment

Previous Post Next Post