សាច់គោអាំងទឹកប្រហុក

 


គ្រឿងផ្សំ

– សាច់គោជាប់ខ្លាញ់ ១ គីឡូក្រាម ហាន់ជាបន្ទះៗល្មម – ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ) – គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
– ខ្ទឹមស ៥ កំពឹស – ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ – ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់ – ខ្ទឹមក្រហម ៣ មើមចិតតូចៗ – ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
– ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ – រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ – ទឹកឆ្អិន កន្លះចានចង្កឹះ – ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត – ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក

វិធីធ្វើ

– ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។
– រៀបបន្លែដាក់ចាន ទុកមួយឡែក
– យកសាច់ ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។
– បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់៕

Post a Comment

Previous Post Next Post